ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញប្រជុំផ្សព្វផ្សាយឯកសារសំខាន់ៗ ដើម្បីទុកជាជំនួយស្មារតី ក្នុងយុទ្ធនាការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧
ថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានបន្តគោរពអនុវត្តតាមប្រតិទិន និងផែនការការងាររបស់ គ ជ ប នៅវេលាម៉ោង៩:០០នាទី ប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១០ រួមជាមួយក្រុមប្រឹក្សាខណ្ឌទួលគោក រាជធានីភ្នំពេញ បានរួមសហការជាមួយអនុគណកម្មការច្បាប់ និងនីតិវីធីបោះឆ្នោតសរុបប្រមាណ២០០នាក់ ប្រជុំផ្សព្វផ្សាយឯកសារសំខាន់ៗ ដើម្បីទុកជំនួយស្មារតីសម្រាប់បំរើឲ្យការអនុវត្តជាក់ស្តែងស្របតាមតំណាក់កាលនីមួយៗ ឲ្យបានកាន់តែសុក្រិត្យ និងយុត្តិធម៌នៅ ក្នុងយុទ្ធនាការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាមុខនេះ។